ដោយមានកិច្ចសហការពីអង្គការ PFDA នៅព្រឹកថ្ងៃទី២៩ មីនា ២០២២ ក្រុមការងារបច្ចេកទេសបឋមសិក្សា ប្រចាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានចូលរួមសម្របសម្រួលកម្មវិធីសិក្ខាសាលាស្តីពី កម្មវិធីបំណិនជីវិតមូលដ្ឋាន នៅសាលាបឋមសិក្សា អណ្តូងទឹក ស្រុកបូទុមសាគរ ជូនដល់មន្រ្តីអប់រំនៃរដ្ឋបាលស្រុក លោកនាយក នាយិកា អញ្ជើញមកពីតាមសាលាបឋមសិក្សា និង អនុវិទ្យាល័យចំនួន ១០សាលា មកពីស្រុកស្រែអំបិល និង ស្រុកបូទុមសាគរ ដែលមានសមាសភាពចូលរួមសរុប៣៤ នាក់ ស្រី៩នាក់ ។ សិក្ខាសាលានេះផ្តោតលើ៖
១. ទិដ្ឋភាពទូទៅការអនុវត្តកម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋាន
២.ការជ្រើសរើសប្រធានបទសម្រាប់បង្រៀន
៣.ការវិភាគធនធានក្នុងសាលារៀន និងតម្រូវការ
៤.រៀបចំកាលវិភាគសម្រាប់បង្រៀនមុខវិជ្ជាបំណិនជីវិតប្រចាំសប្តាហ៍តាមកម្រិតថ្នាក់