លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ ដើម្បីចូលរួមចុះពិនិត្យលើទីតាំងស្នើសូមអនុញ្ញាតធ្វើការចាក់បំពេញអាចម៍ដីកម្មសិទ្ធឯកជនចំនួនបីទីតាំង ទីតាំងទី១ សំណើរបស់ឈ្មោះ យិន លីម ស្ថិតនៅភូមិស្មាច់មានជ័យ សង្គាត់ស្មាច់មានជ័យ ទីតាំទីពីរសំណើរបស់ឈ្មោះ ថា គឺមយ៉ាន ស្ថិតនៅភូមិព្រែកស្វាយ និងសំណើរបស់ឈ្មោះ មិថុនី ភូថង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង តាមការពិនិត្យឯកសារលើទីតាំងដីដែលបានស្នើសូមនេះ និងតាមការបញ្ជាក់ពី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានឯកភាពអនុញ្ញាតឱ្យចាក់បំពេញអាចម៍ដីបានចំនួន ពីរទីតាំង ទី១អនុញ្ញាតឱ្យសំណើឈ្មោះ ថា គឺមយ៉ាន ទីពីរអនុញ្ញាតឱ្យសំណើឈ្មោះ មិថុនី ភូថង អាចធ្វើការចាក់បំពេញអាចម៍ដីបាន ប៉ុន្តែសំណើរបស់ឈ្មោះ យិន លីម មិនអនុញ្ញាតឱ្យចាក់បំពេញអាចម៍ជាបណ្តោះអាសន្នសិន រងចាំការប្រជុំពិភាក្សារកដំណោះស្រាយ នៅពេលក្រោយទៀត។
ថ្ងៃចន្ទ ១១ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ March 28, 2022