រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំវគ្គបណ្ដុះបណ្ដាល រំលឹកឡើងវិញ ស្ដីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម ដល់មន្រ្តីបង្គោលស្រុកមណ្ឌលសីមា និងអ្នកពាក់ព័ន្ធ ស្ថិតក្រោមអធិបតីភាព៖
១-លោក ស្រេង ហុង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង
២-លោក ប្រាក់ វិចិត្រ អភិបាល នៃគណ:អភិបាលស្រុកមណ្ឌលសីមា
សមាសភាពអ្នកចូលរួមមាន សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ក្រុមការងារថ្នាក់ខេត្ត នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យចំណុះរដ្ឋបាលសាលាស្រុក អង្គការផ្ដល់សេវា (រដ្ឋបាលឃុំទាំងបី នាយកសាលាបឋសិក្សា និងមណ្ឌលសុខភាព) ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ-អង្គារ ១១-១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២២