រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២២ និងមានការអញ្ចើញចូលរួមជាកិត្តិយសពីលោកជំទាវ ស សុីមអុីម ប្រធានគ.ក.ស.ក ខេត្តកោះកុង

ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ លោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២២ និងមានការអញ្ចើញចូលរួមជាកិត្តិយសពីលោកជំទាវ ស សុីមអុីម ប្រធានគ.ក.ស.ក ខេត្តកោះកុង លោកជំទាវ អោម អេម អនុប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ ចេង វន្នី សមាជិក គ.ក.ស.ក ខេត្ត។ ប្រជុំខ្លឹមសារនៃកិច្ចប្រជុំមានដូចតទៅ៖

១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំខែកុម្ភ: ឆ្នាំ២០២២

២.ពិនិត្យនិងពិភាក្សាសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនាឆ្នាំ២០២២

៣.ពិនិត្យសេចក្តីព្រាងផែនការសកម្មភាព ប្រចាំខែ មេសា ឆ្នាំ២០២២

៤.បញ្ហាផ្សេងៗ និងសំណូមពរ។

ប្រភព: អ៊ុន សុខឃាង

អត្ថបទទាក់ទង