/ / /

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំ គណៈអភិបាល និង មន្ត្រីក្រោមឱវាទ អមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមពិធីការផ្តល់អំណោយថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់លោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូ មីង បងប្អូន ប្រុស ស្រី និងក្មួយៗ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំផ្ទាល់ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជា រដ្ឋលេខាធិការក្រសួងផែនការ នៅទីតាំង អនុវិទ្យាល័យ ហ៊ុន សែន តានូន ស្ថិភូមិបាក់រនាស់

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានដឹកនាំគណៈអភិបាល និង មន្ត្រីក្រោមឱវាទ អមដំណើរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមពិធីការផ្តល់អំណោយថ្នាំពេទ្យ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដល់លោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូ មីង បងប្អូន ប្រុស ស្រី និងក្មួយៗ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំផ្ទាល់ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជា រដ្ឋលេខាធិការក្រសួងផែនការ នៅទីតាំង អនុវិទ្យាល័យ ហ៊ុន សែន តានូន ស្ថិភូមិបាក់រនាស់ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួម ពី វិជ្ជបណ្ឌិតជាច្រើន ដែលមានជំនាញច្បាស់លាស់កងកម្លាំង មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ និងលោកយាយ លោកតា ពុកម៉ែ អ៊ុំពូមីង បងប្អូនប្រុសស្រី និងក្មួយៗទាំងអស់ នៅក្នុងស្រុកបូទុមសាគរ ។

នាឱកាសនោះផងដែរ ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជារដ្ឋលេខាធិការក្រសួងផែនការ បានមានប្រសាសន៍ថា ការបង្កើតកម្មវិធីនកម្មវិធីនេះឡើងក្នុងគោលបំណង :

-អប់រំផ្សព្វផ្សាយបង្ការកូវីដ-១៩ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស រៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការរបស់សុខាភិបាល “៣ការពារ ៣កុំ” សង្គ្រោះបឋម មានចែកម៉ាស់ អាកុល រួមទាំងស្បៀងអាហារមានជានំប៉័ង និងទឹកសុទ្ធ។ 

-ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺពូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាព មាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺតម្រងនោមអេកូសាស្ត្រ វាស់ចង្វាក់បេះដូង ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស…។ល។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

—————————

ថ្ងៃអាទិត្យ ១០ រោច ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២

March 27, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/06/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការដោះស្រាយបញ្ហាប្រឈមចាំបាច់មួយចំនួន របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកអភិបាលរងស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ

  • មន្ទីរកិច្ចការនារី/
    08/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះសិក្សាស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ នៅសាលមហោស្រព ខេត្តកោះកុង។

  • ហេង គីមឆន/
    08/06/2026

    លោក ហែម បូរ័ត្ន​ អនុប្រធានមន្ទីរអធិការកិច្ចខេត្តកោះកុង បរិច្ចាគថវិកាចំនួន ១០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោកស្រី គ្រី សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ បរិច្ចាគថវិកាចំនួន ១៥០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    08/06/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ ដាត់​ គយណូ ស្នងការ​រង​ ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ ​ ដឹកនាំកម្លាំងនគរបាល​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា