ក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង គ្រប់លំដាប់ថ្នាក់ មានសេចក្តីក្តុកក្តួល និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ ក្រៀមក្រំអំពីមរណភាពរបស់ លោក រៀម ជា មន្ត្រីចូលនិវត្តន៍ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដោយបានទទួលមរណភាពកាលពីវេលាម៉ោង ១១៖៣០ នាទីព្រឹក ថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦១ ឆ្នាំ ដោយ រោគាពាធ។
យើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ សោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិទាំងអស់ចំពោះមរណភាព លោក រៀម ជា និងសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធសព លោក រៀម ជា បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


