រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ិន ឡា នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលថ្មស ០១រូប និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចំនួន ០២ នាក់ ចេញល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយឆ្នេរភូមិថ្មស ឃុំថ្មស

លោក ហ៊ិន ឡា នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ  សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលថ្មស ០១រូប និងសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស ចំនួន ០២ នាក់ ចេញល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល តាមបណ្តោយឆ្នេរភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយបានធ្វើការដកហូត និងបំផ្លាញចោលលបកន្ទុយកណ្តុរ បានចំនួន ១៥៦ ខ្សែ ប្រវែង១.២៤៨ ម៉ែត្រ ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល ។

ប្រភពៈរដ្ឋបាលជលផលបូទុមសាគរ

===================

ថ្ងៃសុក្រ ៨ រោច ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

ខែមីនា 25, 2022

អត្ថបទទាក់ទង