រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

លោកជំទាវអភិបាល បានលើកឡើងថា កន្លងមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានខិតខំបំពេញការងារសមស្រប និងទិសស្លោករបស់អង្គភាព សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការទាំងអស់បានអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងក្នុងការិយាល័យ និងនៅតាមទីវាល ការងារទាំងនេះគឺជាការផ្តល់សេវាចាំបាច់ ស្របតាមគោលការណ៍ច្បាប់ និងលិខិតគតិយុត្ត ព្រមទាំងគោលការណ៍ណែនាំនានា មួយវិញទៀតសូមបងប្អូនទាំងអស់តកចិត្តទុកដាក់អនុវត្តការងារបន្តឲ្យកាន់តែទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ជាមួយគ្នានេះផងដែរ បងប្អូនមន្ត្រីរាជការ និងក្រុមគ្រួសារទាំងអស់សុទ្ធតែបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ទាំងអស់គ្នា ដោយឡែកត្រូវតែបន្តជម្រុញសមាជិកក្នុងគ្រួសារ ព្រមទាំងបងប្អូនទាំងអស់ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ដូស តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការរីករាលដាល និងឆ្លងជំងឺនានា ដែលធ្វើឲ្យខាតបង់ពេលវេលា និងថវិកាផងដែរ ក្នុងឱកាសបុណ្យខ៊ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ សូមឲ្យទទួលបានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕

ថ្ងៃសុក្រ ៨ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល March 25, 2022

អត្ថបទទាក់ទង