/ / /

ក្រុមការងារទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង បានបើកវគ្គផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីដំណើរការចាប់ផ្ដើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តឆ្នាំ ២០២៣- ២០២៥ នៅថ្នាក់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ

ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៨ :០០ នាទីព្រឹក ក្រុមការងារទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង បានបើកវគ្គផ្សព្វផ្សាយសេចក្តីណែនាំស្ដីពីដំណើរការចាប់ផ្ដើមរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តឆ្នាំ ២០២៣- ២០២៥ នៅថ្នាក់រដ្ឋបាលក្រុង ស្រុក ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោកសៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមានសមាសភាពអញ្ជើញចូលរួមមានប្រធានការិយាល័យទាំងអស់នៃរដ្ឋបាលក្រុងក្រុងខេមរភូមិន្ទ ចៅសង្កាត់ ចៅសង្កាត់រង និងស្មៀនទាំង៣។វគ្គផ្សព្វផ្សាយនេះបានរៀបចំឡើងក្នុងគោលបំណងដើម្បីឲ្យអ្នកពាក់ព័ន្ធបានយល់ពីខ្លឹមសារនៃសេចក្តីណែនាំស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងលិខិតបទដ្ឋាននានាជាធរមាន ជាពិសេសជួយឲ្យបានយល់អំពីការអនុវត្តតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋបាលនីមួយៗ ក្នុងការប្រមូលធាតុចូលសម្រាប់ការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៣-២០២៥។

វគ្គផ្សព្វផ្សាយនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរឃុំចុះតម្លើងបដាដើម្បីអបអរសាទរ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តុបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះកោះកុង តាមបណ្តោយផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    23/05/2026

    អបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ សូមគោរពអញ្ជើញបងប្អូនសាធារណជន ចូលរួមទស្សនាកម្សាន្តចាប់ពីថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១៨.០០តទៅ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    23/05/2026

    រដ្ឋបាលឃុំជីខលើ  និងរដ្ឋបាលឃុំជីខក្រោម បានដឹកនាំ យុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    23/05/2026

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកោះកុងបានសហការជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

  • ហេង គីមឆន/
    23/05/2026

    កម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    23/05/2026

    លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង តំណាង​​លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនខេត្តកោះកុង ដឹកនាំក្រុមការងារ អញ្ជេីញចុះ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក គឹម​ ប៊ុនថន ជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា​ ស្រុក​មណ្ឌលសីមា​​ និងបានពាំនាំអំណោយអង្ក​ និងគ្រឿង​ឧបភោគ​ បរិភោពមួយចំនួន និង​ថវិកា​បេឡា​សង្គ្រោះ​មរណៈ​ ព្រមទាំងថវិការបស់​លោកជំទាវ​អភិបាល​ខេត្ត​ ជូនដល់ក្រុមគ្រួសារ នៃសពផងដែរ