/ / /

ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង

ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង។ ក្នុងកិច្ចជំនួបនេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានលើកទ្បើងនូវការអភិវឌ្ឍកោះទទឹង និងការផ្ដល់អាហារូបករណ៍ ដល់សិស្សានុសិស្ស មន្ត្រីរាជការ និងមន្ត្រីអន្តោប្រវេសន៍ នៅតាមច្រកព្រំដែនអន្តរជាតិ ជាពិសេស ផ្ដោតសំខាន់ទៅលើមន្ត្រីនគរបាលអន្តោប្រវេសន៍ជាស្ត្រី ដែលបម្រើការងារនៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងបានលើកទ្បើងពីការផ្ដល់ទូក្លាសេវ៉ាក់សាំង ជូនដល់រដ្ឋបាលខេត្ត។ ជាមួយគ្នានោះផងដែរ លោកជំទាវ អភិបាល ក៏បានស្នើសូមអាហារូបករណ៍ ឯកឧត្ដម អគ្គរដ្ឋទូត នូវវគ្គសិក្សាផ្សេងៗ (វគ្គរយៈពេលខ្លី ឬរយះពេលវែង)ដល់សិស្សានុសិស្ស មន្ត្រីរាជការខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍ចំណេះដឹង ជំនាញបន្ថែមទៀត៕


ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ March 24, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    12/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត​ និងសហការីបានចូលរួមសម្របសម្រួល​ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង

  • ហេង គីមឆន/
    12/08/2026

    សេចក្តីជូនព័ត៌មាន ស្តីពី វិធានការឆ្លើយតប និងទប់ស្កាត់ការរីករាលដាល នៃជំងឺគ្រុនឈាម ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលស្តីទី ស្រុកមណ្ឌលសីមា លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក មន្ត្រីសាលាស្រុក សហការជាមួយ លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បាននាំអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា និងចុះសួរសុខទុក្ខគ្រួសារក្រីក្រមានជំងឺប្រចាំកាយ ចំនួន ៤គ្រួសារ នៅភូមិនាងកុក ចំនួន២គ្រួសារ និងនៅភូមិ១ ចំនួន ២គ្រួសារ ក្នុងឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកកោះកុង/
    12/08/2026

    លោក​ សុវណ្ណ​ ប៊ុនធឿន​ អភិបាលស្រុកកោះកុង​ អញ្ជើញ​ចូលរួម​កម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី ‘’ ការប្រើប្រាស់មុខងារស្នូល FMIS និង FMIS Portal ជំនាន់ថ្មី ‘’

  • ហេង គីមឆន/
    12/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលត្រូវចូលរួម ក្នុងការអនុវត្ត ដើម្បីបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង