លោក ប៉ែន សុផាត អភិបាលរងស្រុក តំណាងឲ្យលោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតិតយុទ្ធជនកម្ពុជាស្រុកមណ្ឌលសីមា រួមជាមួយ លោកឧត្តម សេនីយ៍ត្រី ទេព វណ្ឌី មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាងឲ្យលោកឧត្តមសេនីយ៍ទោ សុខ សុវត្ថិទុម មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ព្រមទាំងសមាជិក នៃក្រុម ការងារ គ.អ.ស.ខេត្តកោះកុង និងស្រុកមណ្ឌលសីមា បានយកថវិកាសមាគម ចំនួន ៤,០០០,០០០រៀល ថវិកាលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង ចំនួន ៥០០,០០០ រៀល និងអង្ករចំនួន ៤០គីឡូក្រាម ទឹកត្រីចំនួន ០២កេស និងមីម៉ាម៉ា ចំនួន ០១កេស ប្រគល់ជូនគ្រួសារនៃសព លោកអនុសេនីយ៍ទោ សៀម យួត អតីតមន្រ្តីប៉ុស្តិ៍រដ្ឋបាលឃុំប៉ាក់ខ្លង ដែលទទួលមរណ:ភាពដោយរោគាពាធ (ជម្ងឺគាំង បេះដូង) កាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២២ ។
ក្នុងឱកាសនេះ ក្រុមគ្រួសារនៃសពសូមថ្លែងអំណរអគុណ ចំពោះ ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជា ពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី លោកជំទាវអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម ជាកិច្ចជាកាលតែងតែបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខសមាជិកសមាគមអតីតយុទ្ធជន និងសូមគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី ក្រុមការងារអតីតយុទ្ធជន ជួបប្រទះតែនិងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លាងឃ្លៀតឡើយ ។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២
វេលាម៉ោង១៣:២០នាទីរសៀល