ក្រុមការងារ នៃរដ្ឋបាលខេត្ត ដឹកនាំដោយបណ្ឌិត អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមតំណាងរដ្ឋបាលក្រុង លោកចៅសង្កាត់ស្មាច់មានជ័យ បានចុះពិនិត្យទីតាំងស្នើសូមជួសជុលផ្លូវលំ០១ខ្សែ ប្រវែង ៣២២៣ម៉ែត្រ ទទឹង២០ម៉ែត្រ និងលូ០៩កន្លែង របស់លោកស្រី សួរ លក្ខិណា តំណាងម្ចាស់គម្រោង វិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមិនលើស ១០ហិកតា ចំនួន៣គម្រោង នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ទីតាំងស្នើសូមធ្វើផ្លូវនេះជាទីតាំងផ្លូវដីចាស់ ចូលទៅកាន់ទឹកធ្លាក់សិលាមានជ័យ និងមានផ្នែកខ្លះស្ថិតក្នុងតំបន់ការពាររបស់ក្រសួងបរិស្ថាន និងទាមទារនូវការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថានជាមុនសិន៕
ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ March 24, 2022