ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ដល់មន្ត្រីបង្គោលថ្នាក់ស្រុក ស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ហួត សារឹម អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងមានចូលរួមលោកនាយករងសាលាស្រុក ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មណ្ឌលសុខភាព លោក លោកស្រីមេឃុំ នៃស្រុកកោះកុង គ្រូបង្គោលថ្នាក់ខេត្ត តំណាងអង្គការAHEAD នាយកសាលាគោលដៅទាំង១០ នៃស្រុកកោះកុង សរុបចំនួន ២៧នាក់ ស្រី ០៣នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។
គោលបំណងនៃវគ្គនេះ ដើម្បីផ្តល់ចំណេះដឹងបទពិសោធន៍ និងជំនាញដល់មន្ត្រីបង្គោល ថ្នាក់ស្រុក និងអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទំនួលខុសត្រូវចំពោះការងារ។