/ / /

ពិធីសំណេះសំណាល និងការសួរសុខទុកជាមួយប្រជាពលរដ្ឋចំនួន១០០គ្រួសារក្នុងឃុំកណ្តោល ក្រោមអធិបតីភាព ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង

ពិធីសំណេះសំណាល និងការសួរសុខទុកជាមួយប្រជាពលរដ្ឋចំនួន១០០គ្រួសារក្នុងឃុំកណ្តោល ក្រោមអធិបតីភាព ឯកឧត្តម ថុងចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមការងារចុះមូលដ្ឋានឃុំ ក្រុមប្រឹក្សាឃុំ និងព្រះសង្ឃ យាយជី តាជី នៅវត្តកណ្តោល ស្ថិតនៅក្នុងឃុំកណ្តោល ស្រុកបូទុមសាគរខេត្តកោះកុង។

កម្មវិធីមាន៣របៀបវារៈដូចខាងក្រោម

១/ មតិស្វាគមន៍របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

២/ មតិសំណេះសំណាលរបស់ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧

៣/ ចែកអំណោយជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ។

#សូមចូលរួមអនុវត្ត បីកុំ បីការពារ ទាំងអស់គ្នា# 

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២

ខែមីនា 23, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • ហេង គីមឆន/
    11/08/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    11/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត