រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយផលប៉ះពាល់ នៃគម្រោងសាងសង់ លូមូល និងផ្លូវបេតុងអាមេ ០១ខ្សែ មានទីតាំងស្ថិត នៅក្រុងខេមរភូមិន្ទ

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា និងរកដំណោះស្រាយផលប៉ះពាល់ នៃគម្រោងសាងសង់ លូមូល និងផ្លូវបេតុងអាមេ ០១ខ្សែ មានទីតាំងស្ថិត នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង (មុខមន្ទីរផែនការខេត្ត ដល់ផ្ទះលោក ចេង ឪ) ដែលជាគម្រោងអភិវឌ្ឍន៍ ខេត្តកោះកុង ឆ្នាំ២០២២។

ជាលទ្ធផល ប្រធានអង្គប្រជុំ សម្រេចឱ្យក្រុមហ៊ុនផ្អាកការសាងសង់លូសិន និងរៀបចំក្រុមការងារខេត្ត អាជ្ញាធរសង្កាត់ស្មាច់មានជ័យ និងក្រុងខេមរភូមិន្ទ ដើម្បីចុះពិនិត្យ និងស្រង់ទិន្នន័យផលប៉ះពាល់ឲ្យបានច្បាស់លាស់ ពិនិត្យលើប្លង់គោលនៃទំហំផ្លូវខេត្ត ដែលបានគ្រោង និងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីពិនិត្យ និងសម្រេច៕

ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ March 23, 2022

អត្ថបទទាក់ទង