រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមប្រឹក្សា​ស្រុក និងគណៈអភិបាល​ស្រុកកោះកុង រួមជាមួយ​រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង​ចូលរួមពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការនូវកម្មវិធីជាតិរយ:ពេល ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ តាមប្រព័ន្ធZoom​

ស្រុកកោះកុង ៖ ព្រឹកថ្ងៃចន្ទ ៤ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធាន​ក្រុមប្រឹក្សា​ស្រុកកោះកុង​ និងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង រួមជាមួយ​លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាលរង នាយករង​សាលាស្រុកកោះកុង និងលោក លោកស្រីមេឃុំ​ទាំង៤ នៃស្រុកកោះកុង បានចូលរួមពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការនូវកម្មវិធីជាតិរយ:ពេល ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  និងជាប្រធានគ.ជ.អ.ប ដែលរៀបចំឡើងដោយ គ.ជ.អ.ប តាមរយៈប្រព័ន្ធZoom នៅសាលប្រជុំ​សាលាស្រុកកោះកុង​។​

អត្ថបទទាក់ទង