/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក កែវ នីបូរ៉ា អភិបាលស្ដីទី បានដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរ ភូមិ ឃុំចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលរស់នៅស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក កែវ នីបូរ៉ា អភិបាលស្ដីទី បានដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរ ភូមិឃុំចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន ០១គ្រួសារ ដែលរស់នៅស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលរងផលប៉ះពាល់ដោយអគ្គីភ័យឆាបឆេះផ្ទះ01ខ្នង អស់ទាំងស្រុង កាលពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ តែមិនបណ្ដាលអោយរងរបួសដល់មនុស្សទេ។ ម្ចាស់ផ្ទះឈ្មោះ អ៊ូច វ៉ាន់ អាយុ30ឆ្នាំ  ភេទប្រុស និងប្រពន្ធឈ្មោះ សាយ ចាន់ថាន អាយុ25ឆ្នាំ ។

-ខូចខាតទ្រព្យសម្បត្តិ:

ផ្ទះទំហំ6ម៉ែត្រx9ម៉ែត្រ ផ្ទះឈើ ប្រក់សង្គ័សី(ខូចខាតទាំងស្រុង);មាស3ជី;លុយ60ម៉ឺនរៀល ;ស្រូវ30បាវ និងទ្រព្យសម្បត្តិមួយចំនួនទៀត។

-មូលហេតុឆ្លងចរន្តអគ្គីសនី។

សម្ភារៈដែលអនុសាខាផ្តល់ជូនមាន៖

– តង់ ១ អង្ករ 25គីឡូ មី១កេះ ទឹកសុទ្ធ ១កេះ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ ស្កសរ ១កញ្ចប់ អំបិល១ កញ្ចប់ ប៊ីចេង១កញ្ចប់ និងថវិកាចំនួន 100,000រៀល ថវិកាឃុំអណ្ដូងទឹក100.000រៀល លោក ទេពទ្រឹម ឈុំ 15.000រៀល ថវិកាសរុបចំនួន215.000រៀល ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

March 18, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    08/06/2026

    លោក សុប ប៉ាស្សារី  អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាមួយចំនួនចាំបាច់​ របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    08/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ តំណាងលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដើម្បីស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ។

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

  • ហេង គីមឆន/
    08/06/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២​ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្ដកោះកុង

  • មន្ទីរបរិស្ថាន/
    08/06/2026

    មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណមន្ទីរបរិស្ថាន។

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍