ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ១ រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជាអនុប្រធានក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង បានចូលរួមការសាកល្បង និងត្រៀមបច្ចេកទេសតាមប្រពន្ធ័បញ្ជូនសំឡេង និងរូបភាពពីចម្ងាយ(zoom) ជាមួយក្រុមការងារបច្ចេកទេសលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីត្រៀមរៀបចំពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយអនុវត្តជាផ្លូវការនូវកម្មវិធីជាតិរយ:ពេល ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ រយ:ពេល០១ថ្ងៃ ដែលត្រៀមធ្វើនៅថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.អ.ប ក្នុងពិធីបើក និងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីបិទតាមតារៈប្រព័ន្ធZoom
គោលបំណងនៃការសាកល្បងរួមមាន
- រៀបចំឈ្មោះឲ្យស្របតាមការណែនាំ
- ពិនិត្យការរៀបចំទីតាំងសម្រាប់អ្នកចូលរួម
- ពិនិត្យការបញ្ជូនរូបភាព និងសម្លេង
សមាសភាពចូលរួម រដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា