រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងប្រព័ន្ធទីផ្សារ ដោយមានការសម្របសម្រួលពីអង្គការជាដៃគូរ មានអង្គការ Save The Children និងអង្គការ IDE របស់គម្រោងស្ទៀរ (STEER)

ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២

មន្ត្រីការិយាល័យជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចំនួន ០៨រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រព័ន្ធទីផ្សារ ដោយមានការសម្របសម្រួលពីអង្គការជាដៃគូរ មានអង្គការ Save The Children និងអង្គការ IDE របស់គម្រោងស្ទៀរ(STEER)។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ២០នាក់ ស្រី ០៥នាក់។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ៗដូចជា៖

១.ការកសាងសមត្ថភាពអាជីវករនៅក្នុងគោលដៅគម្រោង

២.សិក្សាលើជំនាញគ្រប់គ្រងអាជីវកម្ម និងប្រព័ន្ធទីផ្សារ

៣.សិក្សាលើភាពជាអ្នកមានគំនិត និងអភិវឌ្ឍអាជីវកម្ម និងប្រព័ន្ធទីផ្សារ។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង