រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំថ្មស បានរៀបចំបើកកិច្ចប្រជុំសាមញ្ញក្រោមអធិបតីភាព លោក អិក កួន ប្រធានក្រុមប្រឹក្សាឃុំថ្មស

រដ្ឋបាលឃុំថ្មស បានរៀបចំបើកកិច្ចប្រជុំសាមញ្ញក្រោមអធិបតីភាព លោក អិក កួន  ប្រធានក្រុមប្រឹក្សាឃុំថ្មស  និងជាប្រធានអង្គប្រជុំនិងសមាសភាពចូលរួមមាន លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មស ប្រធាន អនុ សមាជិក

គ្រប់ភូមិ នាយកសាលាគ្រប់ភូមិ ព្រមទាំងប្រធានមណ្ឌលសុខភាពថ្មស ។

  #របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

1.  ពិភាក្សានិង អនុម័ត របៀបវារៈប្រចាំខែមីនា

2.  ពិភាក្សានិង អនុម័តលើកំណត់ហេតុ

     និងរបាយការណ៍ប្រចាំខែកុម្ភៈ

3.  ការងារអប់រំផ្សព្វផ្សាយជំងឺកូវី-១៩តាម     

     មូលដ្ឋានទាំង៥ភូមិ

4. ជម្រុញការចាក់វ៉ាក់សាំងដូសទី១,ទី២,និងដូស

     ជម្រុញ ចាប់ពីអាយុ៣ឆ្នាំទ្បើងទៅ

5.  ជម្រុញការចុះបញ្ជីអត្រានុកូដ្ឋានគ្រប់ប្រភេទ

6.  ការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម

     សាធារណៈ

7.  សេចក្តីផ្សេងៗ

ប្រភព:@ រដ្ឋបាលឃុំថ្មស

--------------------------------

ថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំឆ្លូវ 

ត្រីស័ក    ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២

វេលាម៉ោង ៨:០០ នាទីព្រឹក

អត្ថបទទាក់ទង