រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពការងារ ជួសជុលខួប ថែទាំជាប្រចាំក្នុងភូមិសាស្ត្រខេត្តកោះកុង អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារ ជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ៖

១/ បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨-៥ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម៩+០០០ - គ.ម១២+០០០

២/ បន្តការងារជួសជុលខួបលើផ្លូវខេត្តលេខ១៤៨៥អា សកម្មភាពកៀរកិន បង្ហាប់ ធ្វើគ្រឹះសំខាន់ ចាប់ពីចន្លោះ គ.ម២៨+៦០០ - គ.ម៣០+៦០០

៣/ បន្តការងារជួសជុលខួបជាប្រចាំលើផ្លូវខេត្តលេខ១៤៨៩អា សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៍និងកៅស៊ូCRS2 ត្រង់ចន្លោះ គ.ម១+០០០ - គ.ម២+០០០។

អត្ថបទទាក់ទង