/ / /

រសៀលម៉ោង ២:០០ នាទី លោកស្រី ស្រី សូរិយ៉ា ក្រុមប្រឹក្សាឃុំថ្មសទទួលបន្ទុកកិច្ចការស្ត្រី និងកុមារឃុំ អាជ្ញាធរភូមិថ្មស គណៈកម្មការសាលា លោកគ្រូ,អ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ កន្លែងលាងដៃ ០៣កន្លែង ក្នុងសាលាបឋមសិក្សាថ្មស

រសៀលម៉ោង ២:០០ នាទី លោកស្រី ស្រី សូរិយ៉ា ក្រុមប្រឹក្សាឃុំថ្មសទទួលបន្ទុកកិច្ចការស្ត្រី    និងកុមារឃុំ អាជ្ញាធរភូមិថ្មសគណៈកម្មការសាលា លោកគ្រូ,អ្នកគ្រូ និងសិស្សានុសិស្ស បានចូលរួមពិធីសម្ពោធការដាក់ឱ្យប្រើប្រាស់ កន្លែងលាងដៃ ០៣កន្លែងក្នុងសាលាបឋមសិក្សាថ្មស ក្រោមការគៀងគរនិងឧបត្ថម្ភពីក្រុមជំនុំមេតូឌីស្ទថ្មស ដែលដឹកនាំ ដោយ #លោក_គីម_ថេអ៉ីល_ជនជាតិកូរ៉េ រួមនឹងក្រុមការងារ ដែលបានចុះមកសម្ភោធ ហើយក្រុមការងារបានបញ្ជាក់ថា នឹងបន្តការជួយគាំទ្រកែលម្អបន្ទប់សិក្សាថ្នាក់មត្តេយ្យ កែលម្អបន្ទប់ទឹក និងផែនការសាងសង់បន្ទប់ទឹក ហើយផែនការខាងលើ គឺអនុវត្តម្តងមួយជំហានៗ ។

ប្រភព: រដ្ឋបាលឃុំថ្មស

===============

ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២២

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    08/06/2026

    លោក សុប ប៉ាស្សារី  អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហាមួយចំនួនចាំបាច់​ របស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    08/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ តំណាងលោកអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ដើម្បីស្វែងយល់ពីសកម្មភាពបញ្ជ្រាបយេនឌ័រ និងលើកកម្ពស់តួនាទីស្ត្រី ភារកិច្ចស្ត្រី ក្នុងភាពជាអ្នកដឹកនាំនៅថ្នាក់ក្រោមជាតិ។

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

  • ហេង គីមឆន/
    08/06/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ២​ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្ដកោះកុង

  • មន្ទីរបរិស្ថាន/
    08/06/2026

    មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណមន្ទីរបរិស្ថាន។

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    08/06/2026

    មន្រ្តីរាជការ នៃរដ្ឋបាលស្រុកមណ្ឌលសីមា បានធ្វើការគោរពទង់ជាតិ និងភ្លេងជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទនេះដើមសប្តាហ៍