រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញចុះសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋប្រភេទ១ ដែលមិនទាន់ទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋភិបាល

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន ដែលនៅសេសសល់មិនទាន់ទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការចុះសម្របសម្រួលដោះស្រាយបញ្ហាដីធ្លីនេះ គឺជាការចុះសម្របសម្រួលដោះស្រាយ ជាមួយប្រជាពលរដ្ឋចំនួន ២១គ្រួសារ រងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន ដែលជាប្រជាពលរដ្ឋប្រភេទ១ (ប្រជាពលរដ្ឋរស់នៅក្នុងទីតាំងវិនិយោគក្រុមហ៊ុនយូញៀន) រស់នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយមិនទាន់ទទួលយកការដោះស្រាយគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ការចុះសម្របសម្រួលដោះស្រាយនេះ មានការអញ្ជើញចូលរួមពីក្រុមការងារ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី រដ្ឋបាលខេត្ត រដ្ឋបាលស្រុកបូទុមសាគរ អាជ្ញាធរមូលដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធ។
ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ March 16, 2022

អត្ថបទទាក់ទង