ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ លោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលប្រចាំខែកុម្ភៈ និងរយៈពេល០២ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ តាមប្រព័ន្ធវីដេអូពីចំងាយ Zoom Meeting ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាននាយកដ្ឋានថ្នាក់កណ្តាល លោកប្រធានទីចាត់ការពន្ធដាររាជធានីភ្នំពេញ លោកនាយកសាលាជាតិពន្ធដារ លោកប្រធានសាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។