លោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំអង្គភាព ការិយាល័យចំណុះរដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំងបី ចូលរួមកិច្ចប្រជុំ
- ផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៥៥ សណន ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ស្ដីពីនីតិវិធីនៃការជ្រើសរសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់
- ប្រកាសអន្តរក្រសួងលេខ០០២ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ដីពីការជ្រើសរើស និងការកំណត់តួនាទី និងភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបលឃុំ សង្កាត់
- ប្រកាសអន្តរក្រសួងលេខ០១៤៩ ផកប្រ.ក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ស្ដីពីការដាក់ឱ្យប្រើប្រាស់សេចក្ដីណែនាំបំពេញបន្ថែមលើសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់
- សារាចរលេខ០០២ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ស្ដីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់
ក្រោមអធិបតីភាព ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញរវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
កម្មវិធីតាមប្រព័ន្ធអនឡាញ Zoom ។
ថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២
វេលាម៉ោង ៨:៣០នាទីព្រឹក