លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចុះសួរសុខទុក្ខ ប្រឹក្សាយោបល់ជាមួយក្មេងស្រីរងគ្រោះករណីរំលោភសេពសន្ថវៈ(ពីរនាក់បងប្អូនជីដូនមួយ) និងសាកសួរព័ត៌មានបន្ថែម ដើម្បីស្នើសុំផ្ដល់សេវាមេធាវីជូនក្មេងស្រីរងគ្រោះខាងលើ ដោយបានឧបត្ថម្ភអង្ករ 25គីឡូក្រាម នំចំណី និងថវិកាមួយចំនួន នៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
រសៀល ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២
#មន្ទីរកិច្ចការនារីខេត្តកោះកុង