លោកសាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចូលរួមជាអធិបតីភព និងថ្លែងបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស ស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យ ជនមានពិការភាព ចាក់វ៉ាក់សាំងកូវីដ-១៩ ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង និងមានការចូលរួមពីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម អ្នកទទួលបន្ទុកការងារពិការភាពនៅតាមបណ្តាឃុំទាំងបួននៅក្នុងស្រុកបូទុមសាគរ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២