ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៨ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំ ស្ដីពី" វិធានការទប់ស្កាត់ការសាងសង់សំណង់ផ្សេងៗ" នៅលើចំណីផ្លូវជាតិលេខ៤៨ របស់ប្រជាពលរដ្ឋរស់នៅ សងខាងផ្លូវពីចំណុច គ.ម៨៤+៦០០ ដល់ចំណុចគល់ស្ពានត្រពាំងរូងខាងកើត ដើម្បីត្រៀមលក្ខណៈ ចូលរួមសហការជាមួយក្រុមការងារកសាងផ្លូវជារិ៤៨ លើគម្រោងស្នើសុំពង្រីកផ្លូវជា ០៤គន្លង ដែលជាសំណើសុំបន្ថែមដោយរដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំ សាលាស្រុកកោះកុង
កិច្ចប្រជុំនេះមាន ការចូលរួមពីលោកប្រធានការិយាល័យដែនដីនគររូបនីយកម្ម សំណង់និង ភូមិបាលស្រុក លោកស្រីមេឃុំត្រពាំរូង លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកប្រធាន និងអនុប្រធានភូមិត្រពាំងរូង។