លោក សេក សំអុល នាយករងរដ្ឋបាលសាលាខេត្ត តបតាមការចាត់តាំងរបស់រដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ស្នងការដ្ឋាននគរបាលខេត្ត (ផែនអត្តសញ្ញាណកម្ម) អង្គភាពច្រកចេញចូលតែមួយ និងទីចាត់ការអន្តរវិស័យសាលាខេត្ត និងអ្នកពាក់ព័ន្ធ លើការរៀបចំរបាយការណ៍ ស្តីពីស្ថានភាពទូទៅរបស់ខេត្ត ក្នុងការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
របៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.បច្ចុប្បន្នភាព នៃការចុះឈ្មោះបេក្ខជន នៃគណបក្សនយោបាយ
២.ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតស្នាមពាក់ព័ន្ធ
៣.ដំណើរការ នៃការផ្តល់សេវាចាំបាច់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋ
៤.យន្តការ នៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ
៥.បញ្ហាផ្សេងៗ៕
ជាលទ្ធផល អង្គប្រជុំ បានទទួលនូវមូលដ្ឋានព័ត៌មានជាធាតុចូលសំខាន់ៗ ពីអ្នកពាក់ព័ន្ធ ក្នុងការតាក់តែងរៀបចំ របាយការណ៍ ស្តីពីស្ថានភាពទូទៅរបស់ខេត្ត ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ៕
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល March 10, 2022