សាលាឃុំអណ្តូងទឹក ភូមិប្រៃ លិខិតលេខ ០៣៨/២២ សជណ ចុះថ្ងៃទី០៤ ខែកម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីសំណើរបស់ឈ្មោះ ហែម វៀច ស្នើសុំចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ ។ ដោយមានការឯកភាព ពីលោក អភិបាលស្រុកលោក ក្រូច បូរីសីហ អភិបាលរងស្រុក បានដឹកនាំក្រុមការងារដីរដ្ឋថ្នាក់ស្រុក អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ ចុះត្រួតពិនិត្យទីតាំងស្នើសុំចុះបញ្ជីដីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្តុ នៅលើផ្ទៃដីទំហំ ប្រហែល ៦៤០១៩ ម៉ែត្រការ៉េ ស្ថិតនៅក្នុងភូមិប្រៃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២
March 9, 2022