លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក អមដំណើរដោយ លោកស្រី អ៊ិន សោភ័ណ្ឌ អភិបាលរងស្រុក និង លោកវរៈសេនីយ៍ទោ យ៉េន តូច អធិការនគរបាលស្រុករួមទាំងអាជ្ញាធរភូមិឃុំ បានចុះសួសុខទុក្ខ និងសាកសួ គ្រួសាររបស់ឈ្មោះ ជ.ណត្រូវជាម្ដាយ ដែលឪពុកបង្កើតឈ្មោះ ហ. ដ បានចាប់រំលោភសេពសន្ទវៈកូនស្រីបង្កើតរបស់ខ្លួនបានសំរេចទាំង០២នាក់។
១-ឈ្មោះ ដ.ហ អាយុ១៥ឆ្នាំ
២-ឈ្មោះដ.វ អាយុ១០ឆ្នាំ នៅក្នុងអំឡុងខែ០៥ ឆ្នាំ២០២១ បានចាប់រំលោភកូនស្រី អាយុ១០ឆ្នាំ ច្រើនលើកជាប់ៗគ្នា ក្រោយមកទៀតបានចាប់រំលោភកូនស្រីខ្លួន អាយុ១៥ឆ្នាំបានសំរេច៣លើកទៀត រហូតដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ទើបម្តាយដឹងរឿងនេះ ហើយឡើងមកដាក់ពាក្យបណ្តឹង ។
ចំណែកឪពុកបានរត់គេចខ្លួនបាត់។ ឆ្លៀតពេលចុះសួសុខទុក្ខ និងសាកសួ លោកអភិបាល បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិការបស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ទឹកប្រាក់ចំនួន ៥០០.០០០រៀល របស់សមាគមន៍នារីអភិវឌ្ឍកម្ពុជាខេត្ត ៥០០.០០០រៀល ថវិការបស់លោកអភិបាលស្រុក នឹងអាជ្ញាធរឃុំ៥០០.០០០រៀល ថវិកាសរុបចំនួន១.៥០០.០០០រៀល(មួយលានប្រាំរយពាន់រៀលគត់) សម្រាប់សម្រួលដល់ទុក្ខលំបាករបស់ម្ដាយដែលទទួលបន្ទុកចិញ្ចឹមកូនទាំងប្រាំ រស់នៅផ្ទះជួល ប្រកបរបដឹកឥវ៉ាន់លក់តាមភូមិ ៕
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ៦ កើត ខែផល្គុន ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២
ខែមីនា 8, 2022
ទិវានារីអន្តរជាតិ (International Women's Day)