/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការ ជាស្ត្រី កំពុងបម្រើការងារ នៅសាលាខេត្តកោះកុង ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ មន្ត្រីរាជការ ជាស្ត្រី កំពុងបម្រើការងារ នៅសាលាខេត្តកោះកុង ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃស្អែកជាថ្ងៃទី ៨មីនា ដើម្បីចូលរួមក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១១ ថ្នាក់ដឹកនាំរៀបចំ ជាវត្ថុអនុស្សាវរីយ ជូនបងប្អូន មន្ត្រីរាជការ ជាស្ត្រី ដែលកំពុងបម្រើការងារ នៅក្នុងសាលាខេត្តនាពេលនេះមក។ កន្លងដែលបងប្អូន បានខិតខំបំពេញការងារ បានល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចតាមផែនការរួម ដែលរដ្ឋបាលខេត្ត បានលើកឡើងកន្លងមក សូមបញ្ជាក់ផងដែរថាបងប្អូនមន្ត្រីរាជការ ជាស្រ្តីទាំងអស់ជាចលករ ដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ អភិវឌ្ឍន៍សង្គម ជាធនធានដ៏សំខាន់សក្នុងគ្រួសារដែលមិនអាចខ្វះបាន។ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១១ ក្រោមមូលបទ “សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាពេលអនាគត”។ កម្មវិធីសំណេះសំណាល បានរៀបចំនាពេលនេះ ចំពេលដែលមានជំងឺកូវីដ-១៩ បានរីករាលដាល ដូច្នេះបងប្អូន ត្រូវតែចេះរក្សាសុខភាព ការពារពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ តែម្តង។
ថ្ងៃចន្ទ ៥ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ March 7, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគន៍ និងលោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ បានចូលរួមប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មហានិភ័យ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហា​ អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ​ បានអញ្ជើញចូលរួមពិធីឈាបនកិច្ចសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី កាយសំរួម អតីតទីប្រឹក្សាក្រសួងការពារជាតិ និងជាទីប្រឹក្សារាជរដ្ឋាភិបាល

  • ហេង គីមឆន/
    11/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងត្រូវបន្តអនុវត្ត

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    11/08/2026

    មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានបើកកិច្ចប្រជុំពិភាក្សាលើការងារប្រតិភូកម្មការចុះបញ្ជីសិប្បកម្មមានហានិភ័យ ជាមួយមន្ត្រីនៃរដ្ឋបាលសាលាខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារ វិស័យឧស្សាហកម្ម និងសិប្បកម្ម ក្រុង ស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/08/2026

    លោក ក្រូច​ បូរីសីហាអភិបាល​ នៃគណៈភិបាលស្រុកបូទុមសាគរ​ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/08/2026

    រដ្ឋបាលឃុំភ្ញីមាស សូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅជូនចំពោះ ឯកឧត្តម ឆាង អ៉ីវ៉ូ នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលោក ឡាយ វុទ្ធី អនុភូមិភ្ញីមាស ដែលបានស្នើសូមឯកឧត្តម នៅសម្លៀកបំពាក់ប្រជាការពារភូមិ ក្នុងឃុំភ្ញីមាស