ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអាទិត្យ ៤ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ លោក សុខ ភិរម្យ អភិបាលរងស្រុក តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង 6 000ម៉ែត្រ នៅក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង
ជាមួយគ្នានេះ លោកអភិបាលរងស្រុក បានពាំនាំថវិកាចំនួន ១លានរៀន ជាបច្ច័យបុណ្យបានមកពីការចូលរួមរបស់លោកអភិបាលស្រុក នាយករងរដ្ឋបាលស្រុក លោកប្រធានក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុកចុះមូលដ្ឋានឃុំកោះកាពិ និងថវិកាចំនួន ២លានរៀល របស់លោកជំទាវ អភិបាលខេត្ត សម្រាប់ទ្រទ្រង់កម្មវិធីបុណ្យផងដែរ។
ពិធីនោះផងដែរ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិ ឃុំ កម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន និងបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន