/ / /

ក្រុមប្រឹក្សាឃុំស្រែអំបិល បានរៀបចំកិច្ចប្រជុំប្រចាំ ខែកុម្ភៈ ឆ្នាំ២០២២

ថ្ងៃ ព្រហស្បត៍ ១រោច ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាឃុំស្រែអំបិលបានរៀបចំ កិច្ចប្រជុំប្រចាំ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានរបៀបវារៈ ចំនួន៣ ៖ (ទី១). ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២២, (ទី២). ពិនិត្យ និងស្តាប់របាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២២, (ទី៣). បញ្ហាផ្សេងៗ។ សមាសភាពអ្នកចូលរួមមានក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ,លោកនាយកសាលាបឋមសិក្សាស្រែអំបិល លោកនាយរងប៉ុស្តី៍រដ្ឋបាលស្រែអំបិល, តំណាងវិនិយោគផ្សារ, តំណាងអ្នកផ្គត់ផ្គង់ទឹកស្អាត តំណាងកងរាជអាវុធហត្ថស្រុក និងតំណាងប្រជាពលរដ្ឋភូមិត្រពាំងសរុបចំនួន ២៣ នាក់ (ស្រី ០៤ នាក់)។

___
ប្រភព: ឡូ រដ្ឋា

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ

  • ហេង គីមឆន/
    13/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ខេត្ត និងពិធីដាក់ដំណើរការគម្រោងរេដបូកព្រៃកោងកាង នៃដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ