រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន ខេត្តកោះកុង បានចូលរួមក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ០៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ថ្ងៃព្រហស្បត្តិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ លោកស្រី ហួន ច័ន្ទមូលី អនុប្រធានមន្ទីរបរិស្ថាន បានចូលរួមក្នងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ " យុវជនដើម្បីវប្បធម៌ជាតិ " ដែលពិធីនេះបានរៀបចំនៅ សាលមហោស្របខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអភិបាលនៃគណៈអភិបាលក្រុង-ស្រុក ប្រធាន អនុប្រធាន និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត សិស្សានុសិស្ស យុវជនស.ស.យ.ក យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ និងមានការសម្តែងរបាំជូនទស្សនាផងដែរ ។

អត្ថបទទាក់ទង