លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំសម្របសម្រួលវិវាទក្នុងគ្រួសាររវាងប្ដីឈ្មោះ ស៊ាង សាន្ដ និងប្រពន្ធឈ្មោះ សៀង ស្រីម៉ុម ដោយមានការចូលរួមពីលោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោកជំទប់ទី១នៃឃុំស្រែអំបិល និងភាគីពាក់ព័ន្ធផ្សេងទៀត នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។



