ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១៣ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង លោកស្រី អុិន សុភី អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការ និងលោក អ៉ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជាសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់សាខាកាកបាទក្រហមខេត្តកោះកុង តាមរយៈប្រព័ន្ធZoom ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកោះកុង នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង។






