រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វេលាម៉ោង ០២:៣០នាទីរសៀល លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក មានអាជ្ញាធរ ឃុំ ភូមិ ចុះត្រួតពិនិត្យ ទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតនៅក្នុងភូមិអណ្តូងទឹក

វេលាម៉ោង ០២:៣០នាទីរសៀល  លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក មានអាជ្ញាធរ ឃុំ ភូមិ ចុះត្រួតពិនិត្យ ទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតនៅក្នុងភូមិអណ្តូងទឹក  ឃុំអណ្តូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង ក្រុមការងារ បានធ្វើដំណើរតាមផ្លូវទឹក ជិះទូកតាមម៉ាត់ព្រែកអណ្តូងទឹក ចុះទៅដល់ទីតាំងជាក់ស្តែងដោយពិនិត្យឃើញថា ÷ ចំណុចនិយាមកាលេខ(x: 330433  y: 1240264 )  មានជីកប្រឡាយ លើកគិញ ០១ខ្សែមានប្រវែងប្រហែល២០០ជាងម៉ែត្រ  និងទំហំជម្រៅ (២ម x ០,៥ម)បានជីករួច ដោយជនមិនស្គាល់មុខ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

=========================

ថ្ងៃចន្ទ ១២ រោច ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

February 28, 2022

អត្ថបទទាក់ទង