លោកស្រី ឃុន ស្រីម៉ៅ ជំទបទី២ និងជាមេឃុំស្តីទី បានដឹកនាំមន្ត្រីក្រោមឱវាទ នៃរដ្ឋបាលសាលាឃុំ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់៖
- លោក ឈេង ហៃ សមាជិកក្រុមប្រឹក្សាឃុំ
- លោក នាង សាខន មេភូមិជីមាល
ដែលលោកទាំង២ មានវិជ្ជមានកូវិដ១៩ និងកំពុងសម្រាកព្យាបាលនៅទីតាំងរាងៗខ្លួន។
សូមចូលរួម ៣កុំ ៣ការពារ និងវិធានការនានារបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
--------------------------------------
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
February 24, 2022