ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ មន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកោះកុង បានបេីកកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លេីកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ " យុវជនដេីម្បីវប្បធម៌ជាតិ " ។ អនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្ដីពីការបង្កេីតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក "កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌"។ កិច្ចប្រជុំបានរៀបចំឡេីងនៅសាលប្រជុំមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ក្រោមអធិបតីភាព លោកស្រី សម្បូរ សុភា ប្រធានមន្ទីរ មន្រ្តីរាជការនិងមន្រ្តីកិច្ចសន្យានៃមន្ទីរវប្បធម៌ និងបានផ្ដោតសំខាន់ទៅលេីការរក្សាគម្លាត ពាក់ម៉ាស់ និងបាញ់អាកុល ស្របតាមប្រកាសរស់ក្រសួងសុខាភិបាល។ សូមអរគុណ