រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំតានូន ប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក វាំង វីរ: ប្រធានក្រុមប្រឹក្សាឃុំតានូន ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម:
១-ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២-ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣-ពិនិត្យ និងអនុម័តកំណត់ហេតុប្រជុំលើកមុន
៤-ពិភាក្សាអនុម័តសេចក្ដីព្រាង របាយការណ៍ប្រចាំខែកុម្ភៈឆ្នាំ២០២២
៥-ពិភាក្សាផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកស្ដីពីការ
ចាក់វ៉ាក់សាំងជម្ងឺកូវីដ-១៩ដូសទី១ជូនកុមារចាប់ពីអាយុ៣ឆ្នាំដល់៥
ឆ្នាំ និងដូសទី៣(ដូសជម្រុញ)ជូនកុមារអាយុ៦ឆ្នាំឡើង
៦-បញ្ហាផ្សេងៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-បញ្ហាប្រឈម
៧-មតិបូកសរុបកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រភពៈរដ្ឋបាលឃុំតានូន
----------------------------
ថ្ងៃពុធ ៧ រោច ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២
February 23, 2022