រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងមន្ត្រីឧទ្យានុរក្សក្នុងតំបន់ឧទ្យានជាតិបុទុមសាគរចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិកោះស្តេច ឃុំកោះស្តេច

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការ ល្បាតព្រែកតាអុក បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតត្រួតពិនិត្យរុករកបទល្មើសធនធានធម្មជាតិ ដល់ចំណុចនិយាមកា (០៣០២៣៣២-១២២០៦២១,០៣២៦៥២៤-១២២៧១៤៧) ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បានធ្វើការរឹបអូសរណាយន្តរបស់ (អញ្ញាត្តជន) បានចំនួន០៣គ្រឿង (ធំ០២គ្រឿង តូច០១គ្រឿង) ។ បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកតាអុក ៕

អត្ថបទទាក់ទង