ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោកជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលស្រុក ដែលរៀបចំដោយលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។
ប្រភពៈ វឿន រិទ្ធី