រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពឧទ្យានុរក្សនៃមន្ទីរបរិស្ថានចូលរួមបោះបង្គោលព្រំប្រទល់រវាងតំបន់ការពារឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងដីដែលកាត់ឆ្វៀលដោយអនុក្រឹត្យលេខ ៣០ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង

ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតឬស្សីជ្រុំបានចូលរួមសកម្មភាពបោះបង្គោលព្រំប្រទល់រវាងតំបន់ការពារឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល នឹងដីដែលកាត់ឆ្វៀលដោយអនុក្រឹត្យលេខ៣០ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង ។ ក្នុងនោះមានការចូលរួមពីមន្រ្តីនគបាលប៉ុស្តិ៍ នឹងការិយាល័យភូមិបាលស្រុកថ្មបាំង សរុបចំនួន០៥នាក់ ស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ហើយថ្ងៃនេះក្រុមការងារបោះបានចំនួន ០៣បង្គោល ដែលមានលេខរៀងបង្គោល និងលេខនិយាមកាដូចខាងក្រោមៈ១៣៦,(0336712-1303834) ១៣៧,(0336518-1303978) ១៣៨,(0336601-1303969) ៕

អត្ថបទទាក់ទង