រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីផែនការសកម្មភាព និងយុទ្ធសាស្រ្តអនុវត្តការងារសម្រាប់ឆ្នាំ២០២២ កម្រិតថ្នាក់ដឹកនាំ មុននឹងធ្វើការផ្សព្វផ្សាយដាក់អោយអនុវត្តជាទូទៅ ដល់មន្រ្តីក្រោមឱវាទ

ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២

លោក អុី ម៉េងលាង ប្រធានមន្ទីរ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីផែនការសកម្មភាព និងយុទ្ធសាស្រ្តអនុវត្តការងារសម្រាប់ឆ្នាំ២០២២ កម្រិតថ្នាក់ដឹកនាំ មុននឹងធ្វើការផ្សព្វផ្សាយដាក់អោយអនុវត្តជាទូទៅ ដល់មន្រ្តីក្រោមឱវាទ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផែនការ-គណនេយ្យ លោកទីប្រឹក្សាទទួលបន្ទុកផ្នែកហិរញ្ញវត្ថុ និងលទ្ធកម្ម និងលោកទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី មានអ្នកចូលរួមសរុបចំនួន ០៥នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង