លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ០៣រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី "ការទប់ស្កាត់អំពើហិង្សារក្នុងគ្រួសារ" ក្រោមអធិបតីភាព លោកជំទាវ ទេស ច័ន្ទសារឿន អុនរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណង បង្កើនការយល់ដឹងគ្រូបង្គោលមន្ទីរកិច្ចការនារីរាជធានី/ខេត្ត ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ដើម្បីអោយមានសមត្ថភាពរឹងមាំផ្សព្វផ្សាយបន្តដល់សហគមន៍ប្រកបដោយប្រសិទ្ធភាព ដែលមានអ្នកចូលសរុបចំនួន ៥៣នាក់ (ស្រ្តី ៤៦នាក់) នៅសាលប្រជុំសាលាខេត្តកំពត។
ថ្ងៃអង្គារ ៦រោច ដល់ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២២