ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចាត់តាំងពីលោកអភិបាលស្រុក លោកស្រី អ៊ិន សុភី អភិបាលរងស្រុកកោះកុង និងលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំសម្រាប់រដ្ឋបាលស្រុក ដែលរៀបចំដោយលេខាធិការដ្ឋាននៃក្រុមប្រឹក្សាភិបាលគ្រប់គ្រងមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។