/ / /

អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីទើបសម្រាល និងគ្រួសារងាយរងគ្រោះសរុប ចំនួន១០គ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ និងការគាំទ្រផ្នែកផ្លូវចិត្ត ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

អ្នករស់នៅជាមួយមេរោគអេដស៍ ស្ត្រីទើបសម្រាល និងគ្រួសារងាយរងគ្រោះសរុប ចំនួន១០គ្រួសារ ទទួលបាន គ្រឿងឧបភោគបរិភោគ និងការគាំទ្រផ្នែកផ្លូវចិត្ត ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការគណៈកម្មាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំក្រុមការងារ សហការជាមួយលោកស្រី អ៊ុន មករា អនុប្រធានគណៈកម្មាធិការស្រុកស្រែអំបិល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារមន្ទីរសុខាភិបាល និងអាជ្ញាធរឃុំជីខក្រោម បាននាំយកអំណោយ មនុស្សធម៌ អញ្ជើញចុះសាកសួរសុខទុក្ខពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ជាមួយនឹងការរៀនរស់តាមបែបគន្លងថ្មីក្នុងបរិបទកូវីដ១៩ ដល់ គ្រួសាររស់នៅជាមួយមេរោគអេដស៍ ស្ត្រីទើបសម្រាល និងគ្រួសារងាយរងគ្រោះសរុប ចំនួន១០គ្រួសារ រស់នៅឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

ក្នុងឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការគណៈកម្មាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមប្រចាំ សាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរាងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះឯកឧត្តមវេជ្ជបណ្ឌិតក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយធម្មជាតិ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងតែរីករាលដាលចូលក្នុងសងគមន៍យើងទាំងអស់គ្នា។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
” ៣កុំ ៣ការពារ ២ចូលរួម”៖

  • ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។
  • ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។
    -២ចូលរួម៖ ចូលរួមស្កេនកូដទីតាំងទប់ស្កាត់កូវី១៩ ចូលរួមវាក់សាំងការពារកូវីដ១៩។

ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលផ្តល់សាខាប្រគល់ជូន៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស សាប៊ូ២ដុំ ជែលលាងសម្អាតដៃ១ដប អាវយឺត២ ម៉ាស់៥សន្លឹក និងថវិកាចំនួន៨ម៉ឺនរៀល ។
ដោយឡែកឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការគណៈកម្មាធិកា បានឧបត្ថម្ភចំនួន ៦គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស សាប៊ូ២ដុំ ជែលលាងសម្អាតដៃ១ដប អាវយឺត២ ម៉ាស់៥សន្លឹក និងថវិកាចំនួន៨ម៉ឺនរៀល ។
ក្រុមការងារមន្ទីរសុខាភិបាល បានឧបត្ថម្ភ ម៉ាស់ក្នុងមួយគ្រួសារៗ ម៉ាស់១ប្រអប់ផងដែរ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកសហការជាមួយអាជ្ញាធរឃុំថ្មស ចុះពិនិត្យនិងវាយតម្លៃលើទីតាំងស្នើសុំច្បាប់អនុញ្ញាតប្រកប អាជីវកម្មបើកភោជនីយដ្ឋានទេសចរណ៍ បើកផ្ទះសំណាក់ និងបើខារ៉ាអូខេ របស់ឈ្មោះ DAI YUELIN ស្ថិត នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ លោកស្រី ប៊ួយ ដានី ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ខា លាងហុង ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    12/08/2026

    លោកស្រី អ៊ិន សុភី អភិបាលរងស្រុកបូទុមសាគរ បានអញ្ជើញចូលរួមកិច្ច ប្រជុំសាមញ្ញលេីកទី២៧​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកោះកុង​

  • ហេង គីមឆន/
    12/08/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយតំណាងក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងឯកសារសំខាន់ៗ នៃគម្រោងរេដបូក និងកម្មវិធីតំបន់ទេសភាព ជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញក្រោមអធិបតីភាពឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាល និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកម្មវិធីបញ្រ្ចាបការយល់ដឹងស្តីពី “ការប្រើប្រាស់មុខងារស្នូលFMIS និងFMIS Portal ជំនាន់ថ្មី”

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    12/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​លោក​ប្រធាន​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ចុះពិនិត្យ និង​ណែនាំ​បន្ថែម​ដល់​លោក​នាយក​បឋមសិក្សា​មណ្ឌល​សីមារាម និង​លោក​ស្រី​នាយិកា​សាលាបឋមសិក្សាប៉ាក់ខ្លង ស្ដីពី​ការ​រៀប​ចំ​ទីកន្លែង​ដើម្បី​ទទួល​ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ)