រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក(សាលាឃុំ)បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំរបស់លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ

រដ្ឋបាលឃុំអណ្តូងទឹក(សាលាឃុំ)បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួល បញ្ហាទំនាស់ដីធ្លី ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំរបស់លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ប្រធានអង្គប្រជុំ នឹងជាអភិបាលរងទទួលបន្ទុក ដោះស្រាយសម្របសម្រួលវិវាទមូលដ្ឋានថ្នាក់ស្រុកដោយមានការចូលរួមពីការិយាល័យភូមិបាលស្រុក អាជ្ញាធរ ឃុំ ភូមិ និងអ្នកពាក់ព័ន្ធ។

ក្រោមកិច្ចដឹកនាំប្រជុំ លើកទី១ លើកទី២ និងលើកទី៣ របស់លោកប្រធានអង្គប្រជុំ បានពន្យល់ណែនាំ ដល់ភាគីទាំងអស់បើកឲ្យចិត្តចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលនាពេលនេះ ដើម្បីទទួលបានភាពឈ្មះៗទាំងអស់គ្នា ។

ក្រោយពីបានប្រជុំសម្របសម្រួលពិភាក្សា ការសំណូមពរ និងការចុះត្រួតពិនិត្យ វាស់វែងផ្ទៀងផ្ទាត់ ដោយយកចិត្តទុកដាក់ពីក្រុមការងាររួចមក ភាគីទាំងអស់បានយល់ព្រមឯកភាពគ្នាតាមការដោះស្រាយសម្របសម្រួលរបស់ក្រុមការងារ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

February 18, 2022

វេលាម៉ោង ០៨:៣០នាទីព្រឹក

អត្ថបទទាក់ទង