កោះកុង,ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ មន្ត្រីការិយាល័យសុខុមាលភាពកុមារនិងយុវនីតិសម្បទា និងបុគ្គលិកសង្គមកិច្ច បានចូលរួមសហការជាមួយរដ្ឋបាលស្រុកកោះកុង សាខាកាកបាទក្រហម ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍នគរបាលឃុំតាតៃក្រោម និងគ.ក.ន.ក ឃុំតាតៃក្រោម ចុះសួរសុខទុក្ខ និងប្រឹក្សាយោបល់ដល់កុមារីដែលរងគ្រោះដោយសារការរំលោភសេពសន្ថវ:ចំនួន ០២នាក់ ដោយកុមារទាំងពីរនាក់ត្រូវជាបងប្អូនជីដូនមួយគ្នាសព្វថ្ងៃរស់នៅជាមួយតាយាយ នៅភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ក្នុងនោះកុមារទាំងពីរទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ។